The History of Khmer Empire (3D)

យើងទាំងតែបានអានសៀវភៅ​ ឬបានស្តាប់វិទ្យុអំពីប្រវត្តិសាស្រ្តខែ្មរ។​ ប៉ុនែ្តម្តងនេះ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ព្រោះអីខ្ញុំបានឃើញនូវភាពយន្ត(3D Animation) ដ៏ខ្លីមួយរឿង​ ដែលនិទានពីរឿងរ៉ាវប្រវត្តិសាស្រ្តដំបូងនៃអាណាចក្រខែ្មរ​ រហូតដល់សម័យអង្គរ។ ភាពយន្តនេះគឺខ្ញុំទិញបាននៅតូបលក់ឌីសមួយកនែ្លង តែតាមពិត វាត្រូវបានគេដាក់បពាំ្ចងអោយទស្សនានៅក្នុងព្រឹត្តការណ៍ (អង្គរផ្ជូងយ៉ូ) ខេត្តសៀមរាប។
ចំពោះបងប្អូនយើងដែលបានចូលរួមក្នុងព្រឹត្តការណ៍នោះ បា្រកដជាបានទស្សនារឿងនេះ ប៉ុនែ្តអ្នកដែលមិនបាន(ដូចជារូបខ្ញុំជាដើម) ពិតជាមិនដឹងទេ បើមិនបានទៅសៀមរាបនៅពេលនោះ។ ខ្ញុំគិតថា យើងម្នាក់ៗគួរតែដឹងពីប្រវត្តសាស្រ្តដើមរបស់ខ្លួន​ ទោះបីមិនបានច្រើន អោយតែបានត្រួសៗក៏ល្អម្យ៉ាងដែរ​។​ ហើយទោះបីជាភាពយន្តនេះខ្លី តែមើលទៅគេសងេ្ខបបានល្អ ងាយចាំ និងគួរអោយចង់ទស្សនាផងដែរ។​

អាហ្អា...​ ប្រហែលជាចង់ដឹងថាវាយ៉ាងម្តិចហើយមែនទេ? :)
សំណាងល្្អដែរ ដែលខ្ញុំដឹងពីរបៀបដាក់បពំា្ចងវីដេអូលើ blog​ នេះ!


Click play button to play video

No comments: